ព្រះត្រៃបិដក ភាគ ៤៧

​ដើម្បី​សម្លាប់​បូជា​ ​ចងក្រៀក​កែះ​ ​៥០០​ ​នឹង​ឈើ​សន្លុង​ ​ដើម្បី​សម្លាប់​បូជា​។​ ​វេលា​នោះ​ ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​ការ​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​(​ដើម្បី​បូជាយញ្ញ​)​ ​ជា​កិច្ច​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ដំណើរ​នោះ​ ​តថាគត​ ​ក៏បាន​ឮ​ថា​ ​ការ​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ជា​កិច្ច​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ដែរ​។​ ​ជា​គំរប់​ពីរ​ដង​។​បេ​។​ ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​គំរប់​បីដង​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​ការ​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ជា​កិច្ច​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដំណើរ​នុ៎ះ​ ​តថាគត​ក៏បាន​ឮ​ថា​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636854466076420974
ទៅកាន់ទំព័រ៖