ព្រះត្រៃបិដក ភាគ ៤៧

ការ​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ជា​កិច្ច​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដំណឹង​ទាំងអស់​ណា​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ឮ​ហើយ​ក្តី​ ​ដែល​ខ្ញុំ​ព្រះអង្គ​ឮ​ហើយ​ក្តី​ ​ដំណឹង​នោះ​ត្រូវគ្នា​ ​(​តែ​បែប​មួយ​)​ ​កាលបើ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​រំលឹក​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​តថាគត​ទាំងឡាយ​ ​បុគ្គល​មិន​គប្បី​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​មក​ថា​ ​ការ​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ជា​កិច្ច​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​យ៉ាងនេះ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​តថាគត​ទាំងឡាយ​ ​បុគ្គល​គប្បី​សួរ​យ៉ាងនេះ​វិញ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មានប្រាថ្នា​នឹង​តាំង​ទុក​នូវ​ភ្លើង​ ​មានប្រាថ្នា​លើកឡើង​នូវ​ឈើ​សន្លុង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រៀនប្រដៅ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ពាក្យ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ខ្ញុំ​ព្រះអង្គ​ ​អស់​កាលយូរ​អង្វែង​។​ ​លំដាប់នោះ​ ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636854466265381781
ទៅកាន់ទំព័រ៖