ព្រះត្រៃបិដក ភាគ ៤៧

​ព្រះអង្គ​ ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ ​ទ្រង់​កាច់​បង់​នូវ​ត្រៃភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​សទ្ធា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​គឺ​សីល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​ជា​អ្នក​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​សីល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​គឺ​ហិរិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​អៀនខ្មាស​ ​រមែង​អៀនខ្មាស​ ​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​រមែង​ខ្មាស​នូវ​ការ​ជួប​ប្រសព្វ​ ​នូវ​អកុសលធម៌​ដ៏​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​ហិរិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​តក់ស្លុត​ ​រមែង​តក់ស្លុត​ ​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​រមែង​តក់ស្លុត​ចំពោះ​ការ​ជួប​ប្រសព្វ​ ​នូវ​អកុសលធម៌​ដ៏​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​គឺ​សុតៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​ចំណេះ​ ​សន្សំទុក​នូវ​ចំណេះ​ ​ធម៌​ទាំងឡាយ​ណា
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636854448581800338
ទៅកាន់ទំព័រ៖