ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​កាល​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ក្នុង​វិធី​បូជាយញ្ញ​ ​ជា​ដម្បូ​ងនុ៎ះ​ឯង​ ​រមែង​លើកឡើង​នូវ​គ្រឿង​សស្ត្រា​ ​គឺ​ចិត្ត​ដែល​ជាអកុសល​ ​មានតែ​ចំរើន​សេចក្តី​ទុក្ខ​ ​មានទុក្ខ​ជា​ផល​ ​នេះ​ជា​គ្រឿង​សស្រ្តា​ ​ទី១​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​កាល​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ក្នុង​វិធី​បូជា​ ​ជា​ដម្បូ​ងនុ៎ះ​ឯង​ ​រមែង​ពោល​នូវ​វាចា​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ ​ចូរ​សម្លាប់​គោបា​ប៉ុណ្ណោះ​ ​ដើម្បី​បូជា​ ​ចូរ​សម្លាប់​កូនគោ​ឈ្មោល​ប៉ុណ្ណេះ​ ​ដើម្បី​បូជា​ ​ចូរ​សម្លាប់​កូនគោ​ញី​ប៉ុណ្ណោះ​ដើម្បី​បូជា​ ​ចូរ​សម្លាប់​ពពែ​ប៉ុណ្ណេះ​ ​ដើម្បី​បូជា​ ​ចូរ​សម្លាប់សត្វ​កែះ​ប៉ុណ្ណេះ​ ​ដើម្បី​បូជា​ ​បុគ្គល​នោះ​ ​ធ្វើបាប​ដោយ​សំគាល់​ថា​ ​អញ​ធ្វើបុណ្យ​ ​ធ្វើអំពើ​អកុសល​ ​ដោយ​សំគាល់​ថា​ ​អញ​ធ្វើអំពើ​ជាកុសល​ ​ស្វែងរក​ផ្លូវ​ទុគ្គតិ​ ​ដោយ​សំគាល់​ថា​ ​អញ​ស្វែងរក​ផ្លូវ​សុគតិ​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​កាល​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ក្នុង​វិធី​បូជា​ ​ជា​ដម្បូ​ងនុ៎ះ​ឯង​ ​រមែង​លើកឡើង​នូវ​គ្រឿង​សស្រ្តា​ ​គឺ​វាចា​ដែល​ជាអកុសល​ ​មានតែ​ចំរើន​សេចក្តី​ទុក្ខ​ ​មានទុក្ខ​ជា​ផល​ ​នេះ​ជា​គ្រឿង​សស្រ្តា​ ​ទី២​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​កាល​តាំង​ទុក​នូវ​ភ្លើង​ ​លើកឡើង​នូវ​ឈើ​សន្លុង​ ​ក្នុង​វិធី​បូជា​ ​ជា​ដម្បូ​ងនុ៎ះ​ឯង​ ​រមែង​ប្រុងប្រៀប​ខ្លួនឯង​ជាមុន​ថា​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636854466638373115
ទៅកាន់ទំព័រ៖