ព្រះត្រៃបិដក ភាគ ៤៧

​ភ្លើង​គឺ​ ​រាគៈ​ ​១​ ​ភ្លើង​គឺ​ ​ទោសៈ​ ​១​ ​ភ្លើង​គឺ​ ​មោហៈ​ ​១​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ភ្លើង​គឺ​ ​រាគៈ​នេះ​ ​បុគ្គល​គួរ​លះបង់​ចេញ​ ​គួរ​ចៀសវាង​ចេញ​ ​មិន​គួរ​សេពគប់​ឡើយ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បុគ្គល​ជា​រាគចរិត​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​រួបរឹត​ចិត្ត​ហើយ​ ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុនោះ​ ​ភ្លើង​គឺ​រាគៈ​នេះ​ ​បុគ្គល​គួរ​លះបង់​ចេញ​ ​គួរ​ចៀសវាង​ចេញ​ ​មិន​គួរ​សេពគប់​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ភ្លើង​គឺ​ ​ទោសៈ​នេះ​ ​បុគ្គល​គួរ​លះបង់​ចេញ​ ​គួរ​ចៀសវាង​ចេញ​ ​មិន​គួរ​សេពគប់​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បុគ្គល​ជា​ទោសចរិត​ ​ត្រូវ​ទោសៈ​គ្រប​សង្កត់​រួបរឹត​ចិត្ត​ហើយ​ ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636854467085458687
ទៅកាន់ទំព័រ៖