ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ព្រាហ្មណ៍​ ​ជន​ទាំងឡាយ​នោះ​ ​ត្រូវជា​មាតា​ ​ឬ​បិតា​ ​របស់​បុគ្គល​ណា​ក្នុង​លោក​នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​ភ្លើង​ ​គឺ​អា​ហុនេ​យ្យ​បុគ្គល​ ​(​របស់​បុគ្គល​នោះ​)​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​បុគ្គល​នោះ​ ​ដែល​បាន​កើតមក​ ​ដោយសារ​មាតាបិតា​នោះ​ ​ហេតុ​នោះ​ ​ភ្លើង​ ​គឺ​អា​ហុនេ​យ្យ​បុគ្គល​នេះ​ ​បុគ្គល​គួរ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​រក្សា​ ​បម្រើ​ឲ្យ​ល្អ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ភ្លើង​ ​គឺ​បុគ្គល​ជា​ម្ចាស់ផ្ទះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​ជន​ទាំងឡាយ​នោះ​ ​ត្រូវជា​កូន​ ​ឬ​ប្រពន្ធ​ ​ឬ​ខ្ញុំ​ ​ឬក៏​អ្នកបម្រើ​ ​របស់​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​ភ្លើង​ ​គឺ​បុគ្គល​ជា​ម្ចាស់ផ្ទះ​របស់​បុគ្គល​នោះ​ ​ព្រោះហេតុនោះ​ ​ភ្លើង​ ​គឺ​បុគ្គល​ជា​ម្ចាស់ផ្ទះ​ ​បុគ្គល​គួរ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​រក្សា​ ​បម្រើ​ឲ្យ​ល្អ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ភ្លើង​ ​គឺ​ទក្ខិណេយ្យ​បុគ្គល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​សេចក្តី​ស្រវឹង​ ​និង​សេចក្តី​ប្រមាទ​ ​ឋិតនៅ​ក្នុង​ខន្តិ​ ​និង​សោរ​ច្ចៈ​ ​ទូន្មាន​នូវ​ចិត្ត​មួយ​ ​រម្ងាប់​នូវ​ចិត្ត​មួយ​ ​រំលត់​នូវ​ចិត្ត​មួយ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​ភ្លើង​ ​គឺ​ទក្ខិណេយ្យ​បុគ្គល​ ​ព្រោះហេតុនោះ​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636854467491111889
ទៅកាន់ទំព័រ៖