ព្រះត្រៃបិដក ភាគ ៤៧

 [​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​(​សេចក្តី​សំគាល់​)​ ​នេះ​ ​មាន​ ​៧​ ​ប្រការ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ជាទីបំផុត​។​ ​សេចក្តី​សំគាល់​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​សំគាល់​ថា​ ​មិន​ស្អាត​ ​១​ ​សេចក្តី​សំគាល់​ក្នុង​ការ​ស្លាប់​ ​១​ ​សេចក្តី​សំគាល់​ក្នុង​អាហារ​ថា​ ​ជា​របស់​គួរ​ខ្ពើម​ ​១​ ​សេចក្តី​សំគាល់​ក្នុង​លោក​ទាំងពួង​ថា​ ​មិន​គួរ​ត្រេកអរ​ ​១​ ​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​១​ ​សេចក្តី​សំគាល់​ថា​ជា​ទុក្ខ​ ​ក្នុង​ការ​មិន​ទៀង​ ​១​ ​សេចក្តី​សំគាល់​ថា​ ​មិនមែន​របស់​ខ្លួន​ ​ក្នុង​របស់​ជា​ទុក្ខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សំគាល់​ ​៧​ ​ប្រការ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ជាទីបំផុត​។​
 [​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​៧​ ​ប្រការ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ជាទីបំផុត​។​ ​សញ្ញា​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អសុភ​សញ្ញា​ ​១​ ​មរណសញ្ញា​ ​១​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636854467910075853
ទៅកាន់ទំព័រ៖