ព្រះត្រៃបិដក ភាគ ៤៧
អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញ ចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង
ID: 636854468111897396
ទៅកាន់ទំព័រ៖