ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​មានចិត្ត​សន្សំ​អសុភ​សញ្ញា​រឿយ​ ​ៗ​ហើយ​ ​ចិត្ត​នៅតែ​ត្រាច់​ទៅ​រក​ការ​ជួប​ប្រសព្វ​ ​ដោយ​មេថុនធម្ម​ ​ឬ​ការ​មិន​ខ្ពើមរអើម​ ​នៅតែ​តាំង​ឡើង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​អសុភ​សញ្ញា​ ​អញ​ចំរើន​មិនទាន់​បានទេ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​ ​មិនទាន់​ប្លែក​គ្នា​ទេ​ ​ផល​នៃ​ការ​ចំរើន​របស់​អញ​ ​មិនទាន់​សម្រេច​ទេ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​អសុភ​សញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​មានចិត្ត​សន្សំ​អសុភ​សញ្ញា​រឿយ​ ​ៗ​ហើយ​ ​ចិត្ត​ក៏​រួញ​ ​ខ្មូរ​ ​បែរចេញ​ចាក​ការ​ជួប​ប្រសព្វ​ដោយ​មេថុនធម្ម​ ​មិន​លា​វិញ​ឡើយ​ ​សេចក្តី​ព្រងើយកន្តើយ​ក្តី​ ​ការ​ខ្ពើមរអើម​ក្តី​ ​ក៏​តាំង​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​អសុភ​សញ្ញា​ ​អញ​ចំរើន​បាន​ហើយ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​មាន​ ​សេចក្តី​ប្លែក​គ្នា​ ​ផល​នៃ​ការ​ចំរើន​ ​អញ​បានសម្រេច​ហើយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​អសុភ​សញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ក៏​ពាក្យ​ណា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសុភ​សញ្ញា​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឈម​ទៅ​រក​ព្រះ​និព្វាន
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636854468293297772
ទៅកាន់ទំព័រ៖