ព្រះត្រៃបិដក ភាគ ៤៧
មានព្រះនិព្វានជាទីបំផុត ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរ ក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ ហើយ
ID: 636854468479548425
ទៅកាន់ទំព័រ៖