ព្រះត្រៃបិដក ភាគ ៤៧
ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង រមែងប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយនោះ ដែលអរិយសាវក មានសភាពដូច្នោះ បានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគរួចហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា។បេ។ ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯងទ្រព្យ ៧ យ៉ាង។
ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ
ID: 636854448843555310
ទៅកាន់ទំព័រ៖