ព្រះត្រៃបិដក ភាគ ៤៧
ពាក្យថា ម្នាលភិក្ខុទាំងឡាយ អាហារេ បដិកូលសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអាហារេ បដិកូលសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាករសតណ្ហា (ចំណង់ក្នុងរស) មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអាហារេ បដិកូលសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាករសតណ្ហា មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើងព្រម មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអាហារេ បដិកូល សញ្ញារឿយ ៗ ហើយ តែចិត្តនៅតែត្រាច់ទៅរករសតណ្ហា ឬការមិនខ្ពើមរអើម
ID: 636854468798886690
ទៅកាន់ទំព័រ៖