ព្រះត្រៃបិដក ភាគ ៤៧

​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ជាទីបំផុត​ ​ដូច្នេះ​នេះឯង​ ​តថាគត​បាន​ពោល​ហើយ​ ​ចុះ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​នោះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​មានចិត្ត​សន្សំ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​ចិត្ត​រមែង​រួញ​ខ្មូរ​ ​បែរចេញ​ចាកលោក​សន្និវាស​ ​មិន​លា​វិញ​ឡើយ​ ​សេចក្តី​ព្រងើយកន្តើយ​ក្តី​ ​ការ​ខ្ពើមរអើម​ក្តី​ ​រមែង​តាំង​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​ស្លាបមាន់​ ​ឬ​ទង​សរសៃ​ ​ដែល​បុគ្គល​ដាក់ចុះ​ក្នុង​ភ្លើង​ ​រមែង​រួញ​ខ្មូរ​ ​ងរឡើង​ ​មិន​លា​វិញ​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​សន្សំ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​ចិត្ត​រមែង​រួញ​ខ្មូរ​ ​បែរចេញ​ចាកលោក​សន្និវាស​ ​មិន​លា​វិញ​ឡើយ​ ​សេចក្តី​ព្រងើយកន្តើយ​ក្តី​ ​ការ​ខ្ពើមរអើម​ក្តី​ ​រមែង​តាំង​ឡើង​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​មានចិត្ត​សន្សំ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​តែ​ចិត្ត​នៅតែ​ត្រាច់​ទៅ​រក​លោកសន្និវាស​ ​ឬ​ការ​មិន​ខ្ពើមរអើម​ ​នៅតែ​តាំង​ឡើង​បាន​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636854469188808992
ទៅកាន់ទំព័រ៖