ព្រះត្រៃបិដក ភាគ ៤៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​អញ​ចំរើន​មិនទាន់​បានទេ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​ ​មិនទាន់​ប្លែក​គ្នា​ទេ​ ​ផល​នៃ​ការ​ចំរើន​របស់​អញ​ ​មិនទាន់​សម្រេច​ទេ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​មានចិត្ត​សន្សំ​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​ចិត្ត​ក៏​រួញ​ខ្មូរ​ ​បែរចេញ​ចាកលោក​សន្និវាស​ ​មិន​លា​វិញ​ឡើយ​ ​សេចក្តី​ព្រងើយកន្តើយ​ក្តី​ ​ការ​ខ្ពើមរអើម​ក្តី​ ​ក៏​តាំង​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​អញ​ចំរើន​បាន​ហើយ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​ ​មាន​សេចក្តី​ប្លែក​គ្នា​ ​ផល​នៃ​ការ​ចំរើន​របស់​អញ​ ​បានសម្រេច​ហើយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ក៏​ពាក្យ​ណា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ជាទីបំផុត​ដូច្នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636854469367829231
ទៅកាន់ទំព័រ៖