ព្រះត្រៃបិដក ភាគ ៤៧

​ក៏​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណ​ឈម​ទៅ​រក​ព្រះ​និព្វាន​ ​មាន​ព្រះ​និព្វាន​ ​ជាទីបំផុត​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​មានចិត្ត​សន្សំ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​សេចក្តី​សំគាល់​ ​ក្នុង​ការ​ខ្ជិលច្រអូស​ទម្រន់​ ​ប្រហែល​ធ្វេស​ ​មិន​ព្យាយាម​ ​មិន​ពិចារណា​ ​ថា​ជា​របស់​គួរខ្លាច​ដ៏​ពន្លឹក​ ​រមែង​កើតឡើង​ ​ហាក់ដូច​ពេជ្ឈឃាដ​ ​ដែល​ងាដាវ​ដូច្នេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​មានចិត្ត​សន្សំ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​សេចក្តី​សំគាល់​ក្នុង​ការ​ខ្ជិលច្រអូស​ ​ទម្រន់​ ​ប្រហែល​ធ្វេស​ ​មិន​ព្យាយាម​ ​មិន​ពិចារណា​ ​ថា​ជា​របស់​គួរខ្លាច​ដ៏​ពន្លឹក​ ​នៅតែ​មិនបាន​កើតឡើង​ ​ដូចជា​ពេជ្ឈឃាដ​ងាដាវ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​ ​អញ​ចំរើន​មិនទាន់​បានទេ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​ ​មិនទាន់​ប្លែក​គ្នា​ទេ​ ​ផល​នៃ​ការ​ចំរើន​របស់​អញ​ ​មិនទាន់​សម្រេច​ទេ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​អ​និ​ច្ចេ​ ​ទុក្ខ​សញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636854469981314321
ទៅកាន់ទំព័រ៖