ព្រះត្រៃបិដក ភាគ ៤៧
ភិក្ខុមានចិត្តសន្សំអនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់ក្នុងការខ្ជិលច្រអូស ទម្រន់ ប្រហែលធ្វេស មិនព្យាយាម មិនពិចារណា ថាជារបស់គួរខ្លាចដ៏ពន្លឹក ក៏កើតឡើង ដូចពេជ្ឈឃាដងាដាវដូច្នោះ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចេ ទុក្ខសញ្ញា អញចំរើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចំរើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ក្នុងអនិច្ចេ ទុក្ខសញ្ញានោះ ដោយប្រការដូច្នេះឯង។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វាន ជាទីបំផុត ដូច្នេះ ដែលតថាគត បានពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ក៏ពាក្យថា ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះនេះ តថាគត ពោលហើយ ចុះពាក្យ ដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី
ID: 636854470156674351
ទៅកាន់ទំព័រ៖