ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​មានចិត្ត​សន្សំ​ ​ទុ​ក្ខេ​ ​អនត្តសញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​ចិត្ត​ក៏​រមែង​ប្រាសចាក​អហង្ការ​មមង្ការ​ ​និង​មានះ​ ​ក្នុង​កាយ​ដែល​មានវិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​ ​ជា​ចិត្ត​កន្លង​បង់​នូវ​វិធា​ ​៣​ ​ប្រការ​ ​ស្ងប់​រម្ងាប់​ ​(​ចាក​សត្រូវ​ ​គឺ​កិលេស​)​ ​ផុត​ស្រឡះ​ដោយ​ប្រពៃ​ ​(​ចាក​មិច្ឆា​វិមុត្តិ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​មានចិត្ត​សន្សំ​ទុ​ក្ខេ​ ​អនត្តសញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​តែ​ចិត្ត​នៅតែ​មិន​ប្រាសចាក​អហង្ការ​មមង្ការ​ ​និង​មានះ​ ​ក្នុង​កាយ​ដែល​មានវិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ ​ខាងក្រៅ​ផង​ ​មិន​កន្លង​បង់​វិធា​ ​៣​ ​ ​ប្រការ​ ​មិន​ស្ងប់​រម្ងាប់​ ​មិន​ផុត​ទុក្ខ​ស្រឡះ​ ​ដោយ​ប្រពៃ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ភិក្ខុ​គប្បី​ដឹង​ថា​ ​ទុ​ក្ខេ​ ​អនត្តសញ្ញា​ ​អញ​ចំរើន​មិនទាន់​បានទេ​ ​កាល​ខាងដើម​ ​និង​កាល​ខាងចុង​របស់​អញ​ ​មិនទាន់​ប្លែក​គ្នា​ទេ​ ​ផល​នៃ​ការ​ចំរើន​របស់​អញ​ ​មិនទាន់​សម្រេច​ទេ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​ទុ​ក្ខេ​ ​អនត្តសញ្ញា​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​មានចិត្ត​សន្សំ​ទុ​ក្ខេ​ ​អនត្តសញ្ញា​រឿយ​ ​ៗ​ ​ហើយ​ ​ចិត្ត​ក៏​រួញ​ ​ចាក​អហង្ការ​មមង្ការ​ ​និង​មានះ​ ​ក្នុង​កាយ​ដែល​មានវិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​ ​ចិត្ត​កន្លង​បង់​នូវ​វិធា​ ​៣​ ​ប្រការ​ ​ស្ងប់​រម្ងាប់​ ​ផុត​ស្រឡះ​ដោយ​ប្រពៃ​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636854470379827114
ទៅកាន់ទំព័រ៖