ព្រះត្រៃបិដក ភាគ ៤៧

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​សត្ត​ក​និបាត​ ​
​អ​ដ្ឋ​ម​ភាគ​


​សូម​នមស្ការ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​។​

បឋម​បណ្ណា​សក​
​ធន​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ឆ្លើយតប​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ផង​ ​មិនជា​ទី​ពេញចិត្ត​ផង​ ​មិនជា​ទី​គោរព​ផង​ ​មិនជា​ទី​សរសើរ​ផង​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រាថ្នា​លាភ​ ​១​ ​ប្រាថ្នា​សក្ការៈ​ ​១​ ​
ទំព័រទី ១ | បន្ទាប់
ID: 636854446670070994
ទៅកាន់ទំព័រ៖