ព្រះត្រៃបិដក ភាគ ៤៧
បណ្ណាសកាសង្គហិតវគ្គ
អព្យាកតវគ្គ
[៥១] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យវិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង មិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ។ ម្នាលភិក្ខុ វិចិកិច្ឆារបស់អរិយសាវក អ្នកមានសេចក្តីចេះដឹង រមែងមិនកើតឡើង ក្នុងអព្យាកតវត្ថុទាំងឡាយ ព្រោះរលត់ទិដ្ឋិ។ ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ រមែងកើតទៀត ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀត
ID: 636854475732013242
ទៅកាន់ទំព័រ៖