ព្រះត្រៃបិដក ភាគ ៤៧

មហាវគ្គ​


 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មិន​មាន​ឥន្រ្ទិយ​សំវរៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​ ​កាលបើ​ឥន្រ្ទិយ​សំវរៈ​មិន​មាន​ ​សីល​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​ឥន្រ្ទិយ​សំវរៈ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​ ​កាលបើ​សីល​មិន​មាន​ ​សម្មាសមាធិ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​សីល​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​ ​កាលបើ​សម្មាសមាធិ​មិន​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​សម្មាសមាធិ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មិន​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មិន​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ដែល​វិបត្តិ​ចាក​មែក​ ​និង​ស្លឹក​ ​ក្រមរ​នៃ​ឈើ​នោះ​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​សំបក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​មិនសូវ​បរិបូណ៌​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មិន​មាន​ ​ឥន្រ្ទិយ​សំវរៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​មានហេតុ​សាបសូន្យ​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636854487862797083
ទៅកាន់ទំព័រ៖