ព្រះត្រៃបិដក ភាគ ៤៧

​ឆ្ងាយ​ចាក​មោហៈ​ ​១​ ​ឆ្ងាយ​ចាក​មានះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ហៅថា​ ​អរហន្ត​ ​ព្រោះ​ជា​អ្នក​ឆ្ងាយ​ចាក​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ឯង​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសទ្ធម្ម​នេះ​ ​មាន​ ​៧​ ​យ៉ាង​។​ ​អសទ្ធម្ម​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​មិន​មាន​សទ្ធា​ ​១​ ​មិន​មាន​ហិរិ​ ​១​ ​មិន​មាន​ឱត្តប្បៈ​ ​១​ ​ជា​អ្នកចេះដឹង​តិច​ ​១​ ​ខ្ជិលច្រអូស​ ​១​ ​ភ្លេចភ្លាំង​ស្មារតី​ ​១​ ​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសទ្ធម្ម​ ​មាន៧យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធម្ម​នេះ​ ​មាន៧យ៉ាង​។​ ​សទ្ធម្ម​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​មាន​សទ្ធា​ ​១​ ​មាន​ហិរិ​ ​១​ ​មាន​ឱត្តប្បៈ​ ​១​ ​អ្នកចេះដឹង​ច្រើន​ ​១​ ​ជា​អ្នក​ផ្គង​ព្យាយាម​ ​១​ ​មានស្មារតី​ ​១​ ​មាន​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធម្ម​ ​មាន​ ​៧​ ​យ៉ាងនេះ​ឯង​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះ​ ​ជា​អ្នក​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​រៀបចំ​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​គេ​ប្រណម្យ​អញ្ជលី​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​បុគ្គល​ ​៧​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ថា​មិន​ទៀង​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636854518975156608
ទៅកាន់ទំព័រ៖