ព្រះត្រៃបិដក ភាគ ៤៧
វជ្ជីវគ្គ
[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលី។ គ្រានោះឯង ពួកស្តេចលិច្ឆវីជាច្រើន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកស្តេចលិច្ឆវីទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ តថាគតនឹងសម្តែងនូវអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែងប្រាប់។ ពួកស្តេចលិច្ឆវីទាំងនោះ បានទទួលស្តាប់ព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ បើពួកស្តេច ក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី ព្រមព្រៀងគា្នប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា
ID: 636854454023591591
ទៅកាន់ទំព័រ៖