ព្រះត្រៃបិដក ភាគ ៤៧
ទេវតាវគ្គ
[២៩] លំដាប់នោះឯង ទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រី បឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតវនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីសមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពការមិនប្រមាទ ១ គោរពការធ្វើបដិសណ្ឋារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំទូលសេចក្តីនេះចប់ហើយ ព្រះសាស្តាក៏ទ្រង់សព្វព្រះហ្ឫទ័យ។ លំដាប់នោះ ទេវតានោះគិតថា ព្រះសាស្តា ទ្រង់សព្វព្រះហ្ឫទ័យនឹងអាត្មាអញ ដូច្នេះហើយ ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះឯង។ លុះវេលាកន្លងរាត្រីនោះមក ព្រះដ៏មានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ
ID: 636854460029475108
ទៅកាន់ទំព័រ៖