ព្រះត្រៃបិដក ភាគ ៤៧

​មហាយញ្ញ​វគ្គ​


 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​(​ទីតាំង​នៃ​វិញ្ញាណ​)​ ​នេះ​ ​មាន​ ​៧​ ​ប្រការ​។​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​មនុស្ស​ខ្លះ​ ​ទេវតា​ពួក​ខ្លះ​ ​និង​វិនិបាត​ពួក​ខ្លះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ទេវតា​ក្នុង​ពួក​ព្រហ្ម​ ​ដែល​កើត​ក្នុង​ជាន់​បឋមជ្ឈាន​ភូមិ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​ទេវតា​ ​ក្នុង​ជាន់​អាភស្សរៈ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ពួក​ទេវតា​ក្នុង​ជាន់​សុភ​កិ​ណ្ហៈ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​គិតថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ព្រោះ​កន្លង​បង់​ ​នូវ​រូបសញ្ញា​ ​ព្រោះ​វិនាស​ទៅ​នៃ​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៥​។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636854465278355327
ទៅកាន់ទំព័រ៖