ព្រះត្រៃបិដក ភាគ ៤៨

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​អដ្ឋ​ក​និបាត​ ​
​នវម​ភាគ​


​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​បឋម​បណ្ណា​សក​ ​មេត្តា​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ថ្នឹក​ ​ចំរើន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​បាន​តាំង​ទុក​រឿយ​ ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​មាន​អានិសង្ស​ ​៨​ ​ប្រការ​ជា​ប្រាកដ​។​ ​អានិសង្ស​ ​៨​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ដេកលក់​ជា​សុខ​ ​១​ ​ភ្ញាក់​ឡើងជា​សុខ​ ​១​ ​មិនឃើញ​នូវ​សុបិន​អាក្រក់​ ​១​ ​ជាទីស្រឡាញ់​នៃ​ពួក​មនុស្ស​ ​១​ ​ជាទីស្រឡាញ់​នៃ​ពួក​អមនុស្ស​ ​១​ ​ពួក​ទេវតា​តែង​រក្សា​ ​១​ ​ភ្លើង​ក្តី​ ​ថ្នាំពិស​ក្តី​ ​សស្រ្តាវុធ​ក្តី​ ​មិន​ប៉ះពាល់​នូវ​បុគ្គល​នោះ​ ​១​ ​
ទំព័រទី ១ | បន្ទាប់
ID: 636854611647657172
ទៅកាន់ទំព័រ៖