ព្រះត្រៃបិដក ភាគ ៤៨

ដើម្បី​បំពេញ​នូវ​កុសលធម៌​ទាំងឡាយ​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្ដី​ប្រឹងប្រែង​មាំ​ ​មិន​ដាក់ធុរៈ​ក្នុង​ធម៌​ជាកុសល​ ​ក៏​គិតថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ដោយពិត​ ​ធម៌​នេះឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​គេ​ស្រឡាញ់​ ​ដើម្បីឲ្យ​គេ​គោរព​ ​ដើម្បី​ញុំាង​គុណ​ឲ្យ​ចំរើន​ ​ដើម្បី​ភាពជា​សមណៈ​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​ចំណែកខាង​លោក​ដ៏​មាន​អាយុ​នេះ​ ​តាំងនៅ​ក្នុង​សង្ឃ​ ​មិនមែន​និយាយ​ពាក្យ​ផ្ដេសផ្ដាស​ ​មិនមែន​និយាយ​តិរច្ឆានកថា​ ​តែង​សំដែងធម៌​ដោយខ្លួនឯង​ផង​ ​អារាធនា​អ្នកដទៃ​ឲ្យ​សំដែង​ផង​ ​មិន​មើលងាយ​នូវ​ព្រះ​អរិយៈ​ដែល​ស្ងប់ស្ងៀម​ផង​ ​ដោយ​គិតថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ដោយពិត​ ​ធម៌​នេះឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​គេ​ស្រឡាញ់​ ​ដើម្បីឲ្យ​គេ​គោរព​ ​ដើម្បី​ញុំាង​គុណ​ឲ្យ​ចំរើន​ ​ដើម្បី​ភាពជា​សមណៈ​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​ក៏​ឯ​លោក​ដ៏​មាន​អាយុ​នេះ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការ​ចំរើន​ឡើង​ ​និង​ការ​សាបសូន្យ​ទៅ​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ​ ​៥​ ​ថា​ ​រូប​ដូច្នេះ​ ​ការ​កើតឡើង​នៃ​រូប​ដូច្នេះ​ ​ការ​វិនាស​ទៅ​នៃ​រូប​ដូច្នេះ​ ​វេទនា​ដូច្នេះ​ ​សញ្ញា​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​វិញ្ញាណ​ដូច្នេះ​ ​ការ​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ​ ​ការ​វិនាស​នៃ​វិញ្ញាណ​ដូច្នេះ​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636854613725596023
ទៅកាន់ទំព័រ៖