ព្រះត្រៃបិដក ភាគ ៤៨

លើក​អញ្ជលី​ប្រណម្យ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​អស់ហើយ​ ​បឋមយាម​កន្លងទៅ​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​កាលដែល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​គង់​ស្ងៀម​។​ ​កាលបើ​វេលា​រាត្រី​អស់ហើយ​ ​មជ្ឈិមយាម​ ​កន្លងទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លើក​អញ្ជលី​ប្រណម្យ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​អស់ហើយ​ ​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ស្ងៀម​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​។​ ​កាលបើ​វេលា​រាត្រី​អស់ហើយ​ ​បច្ឆិមយាម​ ​កន្លងទៅ​ហើយ​ ​រាត្រី​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ ​(​បំព្រង​)​ ​ក្នុង​ពេល​ដែល​អរុណរះ​ឡើង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លើក​អញ្ជលី​ប្រណម្យ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អស់​វារៈ​ជា​គំរប់​ ​៣ដង​ទៀត​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636854669136625353
ទៅកាន់ទំព័រ៖