ព្រះត្រៃបិដក ភាគ ៤៨

​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោគ្គល្លាន​ ​ហេតុនេះ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​មោគ្គលា្លន​ ​ហេតុនេះ​ចំឡែក​ណាស់​ ​មោឃបុរស​នោះ​ ​មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់​ទាញ​ដៃ​ចេញ​សោះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ធ្វើ​ឧបោសថ​ ​គប្បី​សំដែង​បាតិមោក្ខ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​ឈប់​សំដែង​បាតិមោក្ខ​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​គប្បី​សំដែង​នូវ​បាតិមោក្ខ​ដល់​បរិសទ្យ​ ​មិន​បរិសុទ្ធ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​មិនមែន​ជា​ឋានៈ​ ​មិនមែន​ជា​បច្ច័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មហាសមុទ្រ​ ​មានហេតុ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាងនេះ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​ហេតុ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​មាន​ទំនាប​ទៅ​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ទៅ​ដោយលំដាប់​ ​មាន​ទី​ទេរ​ទៅ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​តែម្តង​ ​ដូចជា​អណ្តូង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​មាន​ទំនាប​ទៅ​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ទៅ​ដោយលំដាប់​ ​មាន​ទី​ទេរ​ទៅ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ទៅ​តែម្តង​ ​ដូចជា​អណ្តូង​ ​ដោយហេតុ​ណា​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636854669772041697
ទៅកាន់ទំព័រ៖