ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី១​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​សេចក្តី​ពិស្តារ​ ​ដូច​ពាក្យ​ខាងដើម​ដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំ​ ​ៗ​ ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ ​ទាំងនេះ​ ​ដែល​នៅក្នុង​មហាសមុទ្រ​នោះ​គឺ​ ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គ​លៈ​ ​ឈ្មោះ​តិ​មិ​រមិ​ង្គលៈ​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព​ ​១០០​ ​យោជន៍​ខ្លះ​។​បេ​។​ ​មាន​អត្តភាព​ ​៥០០​ ​យោជន៍​ខ្លះ​ ​តែង​នៅក្នុង​មហាសមុទ្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​ ​នៃ​ពួក​សត្វ​ធំៗ​ ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ទាំងនេះ​ ​ដែល​នៅក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គ​លៈ​ ​ឈ្មោះ​តិ​មិ​រមិ​ង្គលៈ​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព​ ​១០០​ ​យោជន៍​ខ្លះ​។​បេ​។​ ​មាន​អត្តភាព​ ​៥០០​ ​យោជន៍​ខ្លះ​ ​តែង​នៅក្នុង​មហាសមុទ្រ​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី៨​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មហាសមុទ្រ​ ​មានហេតុ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636854669948461787
ទៅកាន់ទំព័រ៖