ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មានហេតុ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាងនេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ហេតុ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​ដែល​មាន​ទំនាប​ទៅ​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ទៅ​ដោយលំដាប់​ ​មាន​ទី​ទេរ​ទៅ​ដោយលំដាប់​ ​មិន​ចោត​ជ្រៅ​ទៅ​តែម្តង​ ​ដូចជា​អណ្តូង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ដោយលំដាប់​ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​នូវ​អរហត្តផល​តែម្តង​ទេ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់​ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​នូវ​អរហត្តផល​តែម្តង​ទេ​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​អស្ចារ្យ​ ​ចំឡែក​ ​ទី១​ ​ក្នុង​ធម្មវិន័យ​នេះ​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636854670112501170
ទៅកាន់ទំព័រ៖