ព្រះត្រៃបិដក ភាគ ៤៨
ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
ចប់ មហាវគ្គ ទី២។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីវេរញ្ជព្រាហ្មណ៍ ១ អំពីសីហសេនាបតី ១ អំពីសេះអាជានេយ្យ ១ អំពីពុតត្បុតរបស់សេះ ១ អំពីមន្ទិល ១ អំពីភិក្ខុដែលគួរធ្វើជាទូត ១ អំពីចំណង មាន ២លើក អំពីបហារាទអសុរ ១ អំពីឧបោសថ ១។
ID: 636854670511974018
ទៅកាន់ទំព័រ៖