ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​គហបតី​ ​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ទាំងឡាយ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​ ​ធម៌​អស្ចារ្យ​ចំឡែក​ទាំង​ ​៨​ ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​មិនដឹង​សោះ​ថា​ ​ខ្ញុំករុណា​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាងដូច​ម្តេច​ខ្លះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ប៉ុន្តែ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨យ៉ាងណា​ ​ដែល​មានដល់​ខ្ញុំករុណា​ ​លោកម្ចាស់​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​ខ្ញុំ​ព្រះករុណា​នឹង​សំដែង​នូវ​ធម៌​អស្ចារ្យ​ចំឡែក​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ទទួល​ស្តាប់​ពាក្យ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ថា​ ​ចំរើនពរ​គហបតី​។​ ​ឧគ្គ​គហបតី​អ្នកស្រុក​វេសាលី​ ​បាន​ពោល​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​កាលណាបើ​ខ្ញុំករុណា​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អំពី​ចម្ងាយ​ជាដំបូង​ហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចិត្ត​ខ្ញុំករុណា​ ​ក៏​ជ្រះថ្លា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​គ្រាន់តែ​បានឃើញ​ប៉ុណ្ណោះ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​នោះ​ជា​ធម៌​អស្ចារ្យ​ចំឡែក​ ​ទី១​ ​តែង​មានដល់​ខ្ញុំករុណា​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លុះ​ខ្ញុំករុណា​ ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​ក៏​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​ដល់​ខ្ញុំករុណា​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636854670976910611
ទៅកាន់ទំព័រ៖