ព្រះត្រៃបិដក ភាគ ៤៨
ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯងប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៨ យ៉ាង បច្ច័យទាំង ៨ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសរសើរចំពោះ បុគ្គលមិនជាទីស្រឡាញ់ ១ តិះដៀលនូវជនជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាលាមក ១ យល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង
ID: 636854613936038060
ទៅកាន់ទំព័រ៖