ព្រះត្រៃបិដក ភាគ ៤៨

គ្រានោះ​ ​ភិក្ខុ​នោះ​ ​ទទួល​ចង្ហាន់​បិណ្ឌបាត​ ​ក្នុង​លំនៅ​របស់​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​លុះ​ភិក្ខុ​នោះ​ ​ត្រឡប់​ពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​នៃ​ភត្ត​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​នូវ​រឿងរ៉ាវ​ទាំងអស់​នោះ​ ​ដែល​ខ្លួន​ចរចា​ទាំងប៉ុន្មាន​ ​ជាមួយនឹង​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​កាលបើ​ព្យាករ​ឲ្យ​សម​ហេតុ​ ​ឈ្មោះថា​ព្យាករ​តាមពិត​ ​ម្នាល​ភិក្ខុ​ ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​តថាគត​បាន​ព្យាករ​ហើយ​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​ថា​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ទាំង​ ​៨​ ​យ៉ាងនេះ​ចុះ​។​ ​
 [​២២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ហត្ថិ​គ្រាម​ ​ក្នុង​ដែន​វជ្ជី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​ថា​ជា​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨​ ​ប្រការ​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636854672272114693
ទៅកាន់ទំព័រ៖