ព្រះត្រៃបិដក ភាគ ៤៨

​សំ​ពត់​សស្អា​ត​ ​មិន​ប្រឡាក់​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​បាន​ ​ដោយ​ប្រពៃ​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​កើតឡើង​ដល់​ខ្ញុំករុណា​ ​លើ​អាសនៈ​នោះ​ឯង​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ហើយ​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​មានការ​រលត់​ទៅវិញ​ជា​ធម្មតា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ ​បានឃើញ​អរិយសច្ច​ធម៌​ ​បាន​ដល់​អរិយសច្ច​ធម៌​ ​បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ ​បាន​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សស្តា​ ​បាន​ដល់​នូវ​ព្រះពុទ្ធ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ក្នុង​ទីនោះ​ ​ទាំង​បាន​សមាទាន​ ​នូវ​សិក្ខាបទ​ទាំងឡាយ​ ​មាន​ព្រហ្មចរិយៈ​ ​ជា​គំរប់​ ​៥​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក​ ​ទី២​ ​តែង​មានដល់​ខ្ញុំករុណា​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ ​មាន​នាង​កុមារី​ជា​ប្រពន្ធ​ ​៤​ ​នាក់​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំករុណា​ចូល​ទៅ​រកប្រពន្ធ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយទៅ​នឹង​ប្រពន្ធ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​យើង​បាន​សមាទាន​សិក្ខាបទ​ទាំងឡាយ​ ​មាន​ព្រហ្មចរិយៈ​ ​ជា​គំរប់​ ​៥​ ​ហើយ​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636854672856348109
ទៅកាន់ទំព័រ៖