ព្រះត្រៃបិដក ភាគ ៤៨
បើលោកដ៏មានអាយុនោះ សំដែងធម៌ដល់ខ្ញុំករុណា ខ្ញុំករុណាតែងស្តាប់ដោយគោរព មិនបានស្តាប់ដោយមិនគោរពទេ ប្រសិនបើលោកដ៏មានអាយុ មិនសំដែងធម៌ដល់ខ្ញុំករុណាទេ ខ្ញុំករុណាតែងសំដែងធម៌ដល់លោកដ៏មានអាយុនោះវិញ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៥ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណា និមន្តព្រះសង្ឃមកហើយ ពួកទេវតា ចូលទៅប្រាប់ថា ម្នាលគហបតី ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត
(១) ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត
(២) ភិក្ខុឯណោះ ជាកាយសក្ខី
(៣) ភិក្ខុឯណោះ ជាទិដ្ឋិប្បត្តៈ
(៤) ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត
(៥) ភិក្ខុឯណោះ ជាធម្មានុសារី
(៦) ភិក្ខុឯណោះ ជាសទ្ធានុសារី
(៧)
(១) បានដល់បុគ្គលដែលផុតស្រឡះចាកចំណែកទាំងពីរ គឺផុតស្រឡះចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះចាកនាមកាយ ដោយមគ្គ ១។ (២) បានដល់បុគ្គលជាសុក្ខវិបស្សកៈ។ (៣) បានដល់បុគ្គលដែលបាននូវឈានសម្ផស្សជាដំបូង ទើបធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានជាខាងក្រោយ។ (៤) បានដល់បុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាថា សង្ខារទាំងឡាយ រមែងនាំមកនូវទុក្ខ មានតែព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវអរិយសច្ចទាំង ៤ ដោយបញ្ញា។ (៥) បានដល់បុគ្គលដែលផុតស្រឡះ ចាកកិលេសដោយសទ្ធា សេចក្តីដូចគ្នានឹងទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់សេចក្តីជឿស៊ប់សួន ក្នុងខណៈដែលបាននូវមគ្គជាចំណែកខាងដើម។ (៦) បានដល់បុគ្គលដែលចំរើននូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។ (៧) ប្រហែលគ្នានឹងធម្មានុសារីបុគ្គល។
ID: 636854673699036308
ទៅកាន់ទំព័រ៖