ព្រះត្រៃបិដក ភាគ ៤៨

​រមែង​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។​ ​ធម៌​ ​៨​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​សរសើរ​នូវ​បុគ្គល​មិនជា​ទីស្រឡាញ់​ ​១​ ​មិន​តិះដៀល​នូវ​ជន​ជាទីស្រឡាញ់​ ​១​ ​មិន​ប្រាថ្នា​លាភ​ ​១​ ​មិន​ប្រាថ្នា​សក្ការៈ​ ​១​ ​មាន​សេចក្ដី​ខ្មាសបាប​ ​១​ ​មាន​សេចក្ដី​ខ្លាច​បាប​ ​១​ ​ប្រាថ្នា​តិច​ ​១​ ​មាន​សេចក្ដីយល់​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​យ៉ាងនេះ​ឯង​ ​ទើប​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។​ ​ធម៌​ ​៨​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រាថ្នា​លាភ​ ​១​ ​ប្រាថ្នា​សក្ការៈ​ ​១​ ​ ​ប្រាថ្នា​មិន​ឲ្យ​គេ​មើលងាយ​ ​១​ ​មិន​ស្គាល់​កាល​ ​១​ ​មិន​ស្គាល់ប្រមាណ​ ​១​ ​មានការ​ងារ​មិន​ស្អាត​ ​១​ ​និយាយ​ច្រើន​ ​១​ ​ជេរប្រទេច​ផ្ដាសា​ ​នូវ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​យ៉ាងនេះ​ឯង​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636854614181182081
ទៅកាន់ទំព័រ៖