ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ប្រសិនបើ​ខ្ញុំករុណា​ ​គប្បី​ធ្វើ​មរណកាល​មុន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​គប្បី​ព្យាករ​យ៉ាងនេះ​ ​ចំពោះ​ខ្ញុំករុណា​ថា​ ​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​ប្រកបដោយ​សំយោជនៈ​ណា​ហើយ​ ​គប្បី​មកកាន់​មនុស្សលោក​នេះ​ម្តង​ទៀត​ ​សំយោជនៈ​នោះ​គ្មាន​ទេ​ ​ហេតុ​នុ៎ះ​ ​មិនជា​អស្ចារ្យ​ទេ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក​ ​ទី៨​ ​តែង​មានដល់​ខ្ញុំករុណា​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ធម៌​ជាទី​អស្ចារ្យ​ចំឡែក​ទាំង​ ​៨​ ​នេះ​ ​តែង​មាន​ ​(​ដល់​ខ្ញុំករុណា​)​ ​តែថា​ ​ខ្ញុំករុណា​មិនដឹង​សោះ​ថា​ ​ខ្ញុំករុណា​ប្រកបដោយ​ធម៌​ ​ជា​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​ទេ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​ទទួល​ចង្ហាន់​បិណ្ឌបាត​ ​ក្នុង​លំនៅ​របស់​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​លុះ​ភិក្ខុ​នោះ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​នៃ​ភត្ត​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636854674077007927
ទៅកាន់ទំព័រ៖