ព្រះត្រៃបិដក ភាគ ៤៨

​ក៏​ក្រាបបង្គំទូល​នូវ​ហេតុ​ទាំងអស់​នោះ​ ​ដែល​ខ្លួន​ចរចា​ទាំងប៉ុន្មាន​ ​ជាមួយនឹង​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​កាលបើ​ព្យាករ​ឲ្យ​សម​ហេតុ​ ​ឈ្មោះថា​ ​ព្យាករ​តាមពិត​ ​ម្នាល​ភិក្ខុ​ ​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ ​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨​ ​ប្រការ​នេះឯង​ ​ដែល​តថាគត​ព្យាករ​ហើយ​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចាំទុក​នូវ​ឧគ្គ​គហបតី​ ​អ្នកស្រុក​ហត្ថិ​គ្រាម​ថា​ ​ប្រកបដោយ​ធម៌​អស្ចារ្យ​ ​ចំឡែក​ ​៨​ ​ប្រការ​នេះ​ចុះ​។​ ​
 ​[​២៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ជិត​ស្រុក​អា​ឡ​វី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ហត្ថ​ក​អា​ឡ​វក​ ​ថា​ជា​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ ​ចំឡែក​ ​៧​ ​ប្រការ​។​ ​ហត្ថ​ក​អា​ឡ​វក​ ​ប្រកបដោយ​ធម៌​អស្ចារ្យ​ ​ចំឡែក​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​សទ្ធា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​សីល​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​ជា​ពហុស្សូត​ ​១​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636854674281619630
ទៅកាន់ទំព័រ៖