ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវហត្ថកអាឡវក ថាជាអ្នកប្រកបដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការនេះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់វិហារ។ គ្រានោះ ភិក្ខុ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅរបស់ហត្ថកអាឡវក លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះហត្ថកអាឡវក អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះ បានពោលថា ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ប្រកបដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១
ID: 636854674455949601
ទៅកាន់ទំព័រ៖