ព្រះត្រៃបិដក ភាគ ៤៨
មានសីល ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុទាំងឡាយ ហត្ថកអាឡវក មានបញ្ញា ១។ ម្នាលអាវុសោ អ្នកប្រកបដោយធម៌អស្ចារ្យ ចំឡែក ៧ ប្រការនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។ ហត្ថកអាឡវក សួរតបថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះគ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុដែលព្យាករនេះទេឬ។ ម្នាលអាវុសោ គ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើគ្រហស្ថនីមួយ អ្នកស្លៀកស មិនមានក្នុងហេតុព្យាករនេះទេ នុ៎ះជាការប្រពៃហើយ។ លំដាប់នោះ ភិក្ខុនោះ ទទួលបិណ្ឌបាត ក្នុងលំនៅហត្ថកអាឡវកហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ លុះភិក្ខុនោះ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅរបស់ហត្ថកអាឡវក
ID: 636854674617998870
ទៅកាន់ទំព័រ៖