ព្រះត្រៃបិដក ភាគ ៤៨

​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ហត្ថ​ក​អា​ឡ​វក​ ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ខ្ញុំ​ព្រះអង្គ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ហត្ថ​ក​អា​ឡ​វក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ពោល​ទៅ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៧​ ​ប្រការ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​។​ ​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​សទ្ធា​ ​១​ ​មាន​សីល​ ​១​ ​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​ជា​ពហុស្សូត​ ​១​ ​មាន​ចាគៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​អាវុសោ​ ​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៧​ ​ប្រការ​នេះឯង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ពោល​យ៉ាងនេះ​ហើយ​ ​ហត្ថ​ក​អា​ឡ​វក​ ​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​គ្រហស្ថ​នីមួយ​អ្នក​ស្លៀ​កស​ ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​គ្រហស្ថ​នីមួយ​អ្នក​ស្លៀ​កស​ ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636854674778458047
ទៅកាន់ទំព័រ៖