ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​បើ​គ្រហស្ថ​នីមួយ​អ្នក​ស្លៀ​កស​ ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ​ ​នុ៎ះ​ជា​ការ​ប្រពៃ​ហើយ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​កុលបុត្រ​នោះ​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​កាលបើ​កុសលធម៌​មាននៅ​ក្នុង​ខ្លួន​ហើយ​ ​រមែង​មិន​ប្រាថ្នា​ឲ្យ​អ្នកដទៃ​ដឹង​ទេ​។​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាំទុក​នូវ​ហត្ថ​ក​អា​ឡ​វក​ ​ថា​ជា​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​នេះ​គឺ​។​បេ​។​ ​ភាពជា​អ្នក​ប្រាថ្នា​តិច​។​
 [​២៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ជិត​ស្រុក​អា​ឡ​វី​។​ ​គ្រានោះ​ ​ហត្ថ​ក​អា​ឡ​វក​ ​មាន​ឧបាសក​ចំនួន​ ​៥០០​ ​នាក់​ចោមរោម​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ហត្ថ​ក​អា​ឡ​វក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ហត្ថ​កៈ​ ​ពួក​បរិសទ្យ​របស់​អ្នក​ច្រើនណាស់​ ​ម្នាល​ហត្ថ​កៈ​ ​ចុះ​អ្នកសង្គ្រោះ​បរិសទ្យ​ច្រើន​នេះ​ដូចម្តេច​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្គហវត្ថុ​ទាំងឡាយ​ ​៤​ ​ប្រការ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ខ្ញុំ​ព្រះអង្គ​រមែង​សង្គ្រោះ​បរិសទ្យ​ច្រើន​នេះ​ ​ដោយ​សង្គហវត្ថុ​ទាំងឡាយ​នោះ​។​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636854674983079751
ទៅកាន់ទំព័រ៖