ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ដឹង​នូវ​បុគ្គល​ណា​ថា​ ​បុគ្គល​នេះ​ ​គួរ​សង្គ្រោះ​ដោយ​ការ​ឲ្យ​ ​ខ្ញុំ​ព្រះអង្គ​ក៏​សង្គ្រោះ​បុគ្គល​នោះ​ ​ដោយ​ការ​ឲ្យ​ ​ខ្ញុំ​ព្រះអង្គ​ដឹង​នូវ​បុគ្គល​ណា​ថា​ ​បុគ្គល​នេះ​ ​គួរ​សង្គ្រោះ​ដោយ​សំដី​ ​ជាទីស្រឡាញ់​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​សង្គ្រោះ​បុគ្គល​នោះ​ ​ដោយ​សំដី​ជាទីស្រឡាញ់​ ​ខ្ញុំ​ព្រះអង្គ​ដឹង​នូវ​បុគ្គល​ណា​ថា​ ​បុគ្គល​នេះ​ ​គួរ​សង្គ្រោះ​ដោយ​ការប្រព្រឹត្តិ​នូវ​ប្រយោជន៍​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​សង្គ្រោះ​បុគ្គល​នោះ​ ​ដោយ​ការប្រព្រឹត្តិ​នូវ​ប្រយោជន៍​ ​ខ្ញុំ​ព្រះអង្គ​ដឹង​នូវ​បុគ្គល​ណា​ថា​ ​បុគ្គល​នេះ​ ​គួរ​សង្គ្រោះ​ដោយ​ការ​តាំងខ្លួន​ឲ្យ​ស្មើ​ៗ​ ​ខ្ញុំ​ព្រះអង្គ​ក៏​សង្គ្រោះ​បុគ្គល​នោះ​ ​ដោយ​ការ​តាំងខ្លួន​ឲ្យ​ស្មើ​ៗ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភោគ​សម្បត្តិ​ក្នុង​ត្រកូល​របស់ខ្ញុំ​ព្រះអង្គ​ ​មាន​ច្រើន​ ​ពួក​មហាជន​ ​រមែង​មិន​សំគាល់​នូវ​ពាក្យ​របស់​ជន​អ្នក​កំសត់​ថា​ជា​ពាក្យ​គួរ​ស្តាប់​ ​ដូចជា​ពាក្យ​របស់ខ្ញុំ​ព្រះអង្គ​ទេ​។​ ​ម្នាល​ហត្ថ​កៈ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ហត្ថ​កៈ​ ​នេះ​ជា​ឧបាយ​របស់​អ្នក​ ​ដើម្បី​សង្គ្រោះ​នូវ​បរិសទ្យ​ច្រើន​។​ ​ម្នាល​ហត្ថ​កៈ​ ​ព្រោះថា​ ​ពួក​ជន​ណាមួយ​ ​បាន​សង្គ្រោះ​បរិសទ្យ​ច្រើន​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ជន​ទាំងអស់​នោះ​ ​បាន​សង្គ្រោះ​នូវ​បរិសទ្យ​ច្រើន​ ​ដោយ​សង្គហវត្ថុ​ទាំង​ ​៤​ ​នេះឯង​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636854675177020844
ទៅកាន់ទំព័រ៖