ព្រះត្រៃបិដក ភាគ ៤៨

 [​២៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​សក្យ​មហា​នាម​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សក្យ​មហា​នាម​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​បាន​ជា​ឧបាសក​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​បុគ្គល​អ្នក​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​នូវ​ព្រះធម៌​ជាទី​ពឹង​ ​ដល់​នូវ​ព្រះសង្ឃ​ជាទី​ពឹង​ ​ដោយហេតុ​ណា​ ​បពិត្រ​មហា​នាម​ ​បុគ្គល​បាន​ជា​ឧបាសក​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​
 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​អ្នកមានសីល​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​ឧបាសក​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ដោយហេតុ​ណា​ ​បពិត្រ​មហា​នាម​ ​ឧបាសក​អ្នកមានសីល​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636854675577233735
ទៅកាន់ទំព័រ៖