ព្រះត្រៃបិដក ភាគ ៤៨

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ទេ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា​ ​១​ ​អ្នក​បរិបូណ៌​ដោយ​សីល​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សីល​ ​១​ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ​ ​១​ ​អ្នក​ចង់​ជួបប្រទះ​ពួក​ភិក្ខុ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ជួបប្រទះ​ពួក​ភិក្ខុ​ ​១​ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យបាន​ស្តាប់​ព្រះ​សទ្ធម្ម​ ​១​ ​អ្នក​ទ្រទ្រង់ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយ​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ទ្រទ្រង់នូវ​ធម៌​ ​១​ ​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយ​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ពិចារណា​នូវ​អត្ថ​ ​១​ ​អ្នកដឹង​នូវ​អត្ថ​ដឹង​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​ដោយខ្លួនឯង​ ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​១​ ​ដោយហេតុ​ណា​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636854675763254374
ទៅកាន់ទំព័រ៖