ព្រះត្រៃបិដក ភាគ ៤៨

បពិត្រ​មហា​នាម​ ​ឧបាសក​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​ ​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​ឧបាសក​ ​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា​ ​១​ ​អ្នក​បរិបូណ៌​ដោយ​សីល​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សីល​ ​១​ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ​ ​១​ ​អ្នក​ចង់​ជួបប្រទះ​ពួក​ភិក្ខុ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យបាន​ជួបប្រទះ​ពួក​ភិក្ខុ​ ​១​ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យបាន​ស្តាប់​ព្រះ​សទ្ធម្ម​ ​១​ ​អ្នក​ទ្រទ្រង់នូវ​ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយដោយ​ខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ទ្រទ្រង់នូវ​ធម៌​ ​១​ ​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយដោយ​ខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ពិចារណា​នូវ​អត្ថ​ ​១​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636854675917723210
ទៅកាន់ទំព័រ៖