ព្រះត្រៃបិដក ភាគ ៤៨

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ជីវក​ ​ឧបាសក​ ​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​ដោយខ្លួនឯង​ ​តែ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ ​ដោយ​សទ្ធា​ ​១​។​បេ​។​ ​អ្នកដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​ដោយខ្លួនឯង​ ​តែ​មិន​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​១​ ​ដោយហេតុ​ណា​ ​ម្នាល​ជីវក​ ​ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាសក​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ជីវក​ ​ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា​ ​១​ ​អ្នក​បរិបូណ៌​ដោយ​សីល​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​សីល​ ​១​ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ​ ​១​ ​អ្នក​ចង់​ចួប​ប្រទះ​ពួក​ភិក្ខុ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ចួប​ប្រទះ​ពួក​ភិក្ខុ​ ​១​ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636854676363728720
ទៅកាន់ទំព័រ៖