ព្រះត្រៃបិដក ភាគ ៤៨

​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យបាន​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ ​១​ ​ជា​អ្នក​ទ្រទ្រង់នូវ​ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយដោយ​ខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ទ្រទ្រង់នូវ​ធម៌​ ​១​ ​អ្នក​ពិចារណា​ ​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​បាន​ស្តាប់​ហើយ​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ពិចារណា​នូវ​អត្ថ​ ​១​ ​អ្នកដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​ដោយខ្លួនឯង​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​១​ ​ដោយហេតុ​ណា​ ​ម្នាល​ជីវក​ ​ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​នេះ​ ​មាន​ ​៨​ ​យ៉ាង​។​ ​កំឡាំង​ ​៨​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួកក្មេង​មានការ​យំ​ជា​កំឡាំង​ ​១​ ​ពួក​មាតុគ្រាម​មាន​សេចក្តី​ក្រោធ​ ​ជា​កំឡាំង​ ​១​ ​ពួក​ចោរ​មាន​គ្រឿងអាវុធ​ជា​កំឡាំង​ ​១​ ​ពួក​ព្រះរាជា​មាន​ឥស្សរិយៈ​ ​ជា​កំឡាំង​ ​១​ ​ពួក​ជនពាល​មានការ​លើកទោស​ ​ជា​កំឡាំង​ ​១​ ​ពួក​បណ្ឌិត​មានការ​រំពឹងគិត​ ​ជា​កំឡាំង​ ​១​ ​ពួក​ពហុស្សូត​ ​មានការ​ពិចារណា​ ​ជា​កំឡាំង​ ​១​ ​ពួក​សមណព្រាហ្មណ៍​ ​មានការ​អត់ធន់​ ​ជា​កំឡាំង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​មាន​ ​៨​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636854676602372369
ទៅកាន់ទំព័រ៖