ព្រះត្រៃបិដក ភាគ ៤៨
[២៨] គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព តើមានប៉ុន្មានយ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព មាន ៨ យ៉ាង។ ៨ យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ឃើញច្បាស់នូវសង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ឃើញច្បាស់នូវសង្ខារទាំងពួងថា មិនទៀង ដោយបញ្ញាដ៏ប្រពៃ គួរតាមពិត ដោយកំឡាងណា
ID: 636854676765951725
ទៅកាន់ទំព័រ៖